តើអ្វីខ្លះដែលអាចលក់បាន?
ក្នុងក្របខ័ណ្ឌទីផ្សារ អ្វីៗទាំងអស់ត្រូវបានផ្ដល់ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។ នោះគឺជាផលិតផល។ ផលិតផលអាចជា ទំនិញ គំនិត ឬសេវា។
សកម្មភាពទីផ្សារគឺជាអ្វី?
សកម្មភាពទីផ្សារ គឹជាសកម្មភាពទាំងឡាយដែលស្ដែងឡើងដោយបុគ្គល អង្គភាពអាជីវកម្ម ឬអង្គភាពមិនយកប្រាក់ចំណេញ ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តអតិថិជនតាមរយៈការដោះដូរទៅវិញទៅមកដោយសេរីនូវអ្វីដែលមានប្រយោជន៌មានតម្លៃ។
គោលដៅ
សកម្មភាពទីផ្សារមានគោលដៅធ្វើយ៉ាងណាឲ្យមានការលក់ទំនិញ គំនិត ឬសេវាកម្មឲ្យបានច្រើនបំផុត និងទទួលបានប្រាក់ចំណេញអតិបរមា។
ផលិតផលមួយមានតម្លៃខ្ពស់បំផុត កាលណាផលិតផលនោះមានប្រយោជន៌ ៧ចំណុច៖
១. ផលប្រយោជន៌ប្រើប្រាស់
២. ផលប្រយោជន៌ទម្រង់
៣. ផលប្រយោជន៌ទីកន្លែង
៤. ផលប្រយោជន៌ពេលវេលា
៥. ផលប្រយោជន៌ព័ត៌មាន
៦. ផលប្រយោជន៌រូបារម្មណ៌
៧. ផលប្រយោជន៌កម្មសិទ្ធ
មុខងាររបស់សកម្មភាពទីផ្សារ៖
១. មុខងារដោះដូរ
២. មុខងារចែកចាយ
៣. មុខងារសម្របសម្រួល
៤. មុខងារប្រមូលព័ត៌មានអំពីទីផ្សារ
៥. មុខងារឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម
ធាតុសំខាន់ៗនៃគោលគំនិតសកម្មភាពទីផ្សារ៖
១. ការកំណត់តម្រូវការ
២. ការបង្កើតផលិតផល និងការលក់
៣. ការចំណេញរយៈពេលវែង
ការវិវត្តនៃសកម្មភាពទីផ្សារៈ ជាទូទៅ សកម្មភាពទីផ្សារតែងវិវត្តឆ្លងកាត់ដំណាក់កាល៣គឺ៖
១. ដំណាក់កាលបែរឆ្ពោះទៅរកផលិតកម្ម
២. ដំណាក់កាលបែរឆ្ពោះទៅរកការលក់
៣. ដំណាក់កាលបែរឆ្ពោះទៅរកការស្រាវជ្រាវទីផ្សារ
យុទ្ធសាស្ត្រសកម្មភាពទីផ្សារ
យុទ្ធសាស្ត្រសកម្មភាពទីផ្សាររបស់ក្រុមហ៊ុនអាជីវកម្មមួយ គឺការកំណត់សកម្មភាពចម្បងជុំវិញគោលគំនិតជាគន្លឹះអំពីការបំពេញចំណង់ចំណូលចិត្តរបស់អតិថិជន ដោយត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ធនធានដែលមានរបស់ក្រុមហ៊ុនអាជីវកម្ម ដើម្បីបង្កើនការលក់និងដណ្ដើមបានប្រៀបឈ្នះនៅលើទីផ្សារចម្រុះដ៏ទូលំទូលាយ។
យុទ្ធសាស្ត្រសកម្មភាពទីផ្សារតម្រូវឲ្យមានការបំពេញសកម្មភាពចំបង២គឺៈ
១. ការកំណត់ទីផ្សារគោលដៅៈ គឺការកំណត់ក្រុមអតិថិជនដែលក្រុមហ៊ុននឹងសម្រេចទៅរក។
២. ការបំពេញសកម្មភាពទីផ្សារចម្រុះ៖ គឺសកម្មភាពដែលឆ្លើយតបចំពោះតម្រូវការរបស់ក្រុមអតិថិជនគោលដៅ។
សកម្មភាពទីផ្សារចម្រុះមានដូចជាៈ (The 4 P's)
១. ការកំណត់ផលិតផល (Product)
២. ការចែកចាយ (Placement)
៣. ការកំណត់ថ្លៃ (Price)
៤. ការផ្សព្វផ្សាយ (Promotion)
ពាក្យថា ប្រយោជន៍ និង ប្រយោជន៌ តើពាក្យមួយណាត្រឹមត្រូវ?
ReplyDelete