និយមន័យទីផ្សារៈ
- តាមបែបបុរាណ៖ ទីផ្សារ គឺជាកន្លែងដែលស្ដែងចេញនូវដំណើរការ ទិញ លក់ (ដោះដូរ) ឬជាកន្លែងដែលអ្នកទិញ និងអ្នកលក់ជួបគ្នាដើម្បីទិញលក់ផលិតផល។
- តាមបែបទំនើប៖ ទីផ្សារ គឺជាសមរភូមិអាជីវកម្ម ជាកន្លែងដែលអាជីវករ ឬក្រុមហ៊ុនប្រមើលមើលតម្រូវការរបស់សង្គម និងវាយតម្លៃអាជីវកម្មរបស់ខ្លួន។
- ទីផ្សារ គឺជាក្រុមអតិថិជនដែលកំពុងមានកម្លាំងទិញ និងមានតម្រូវការដែលមិនទាន់ត្រូវបានបំពេញ។
- ទីផ្សារ គឺជាបុគ្គលិក ឬអង្គភាពដែលមានតម្រូវការត្រូវបំពេញ មានប្រាក់សម្រាប់ចំណាយ និងមានបំណងក្នុងការចំណាយ។
ប្រភេទទីផ្សារ៖
១. ទីផ្សារប្រើប្រាស់
២. ទីផ្សារឧស្សាហកម្ម
ទីផ្សារគោលដៅ៖ មានជម្រើសជាយុទ្ធសាស្ត្រ ២ ក្នុងការជ្រើសរើសទីផ្សារគោលដៅៈ
- ជម្រើសទី១ គឺចាត់ទុកទីផ្សារជាអង្គភាពតែមួយ គឺទីផ្សារទាំងមូល ឬទីផ្សារសរុប។ (យុទ្ធសាស្ត្រ កាំភ្លើងគ្រាប់ប្រាយៈ កម្មវិធីតែមួយបម្រើគោលដៅទូលាយ)
- ជម្រើសទី២ គឺជ្រើសរើសទីផ្សាររងមួយ ឬច្រើនដើម្បីធ្វើជាទីផ្សារគោលដៅ។ (យុទ្ធសាស្ត្រ កាំភ្លើងវែងៈ កម្មវិធីដោយឡែកៗគោលដៅជាក់លាក់)
ការកាត់ចំណែកទីផ្សារៈ ត្រូវបានគេអនុវត្តតាមរយៈសកម្មភាពពីរ៖
១. ការកំណត់អថេរ
២. ការបែងចែកតម្លៃអថេរតាមប្រភេទ
ការកំណត់អថេរៈ គឺការជ្រើសរើសអថេរសម្រាប់ការកាត់ចំណែក ឬហៅថាអថេរបង្អែក ដែលតាងក្រុមអតិថិជនដែលមានតម្រូវការប្រហាក់ប្រហែលគ្នា។ អថេរទាំងនោះមានដូចជា៖ ភូមិសាស្ត្រ ប្រជាសាស្ត្រ ស្ថានភាពផ្លូវចិត្ត និងឥរិយាបថជាដើម ។
ការបែងចែកតម្លៃអថេរតាមប្រភេទៈ ចំណែកទីផ្សារត្រូវបានគេកំណត់ទៅតាមតម្លៃនៃអថេរបង្អែកខាងលើនីមួយៗ ឬចម្រុះគា្ន ដើម្បីឲ្យអ្នកស្រាវជ្រាវទីផ្សារស្វែងយល់លក្ខណៈអតិថិជនក្នុងចំណែកទីផ្សារនីមួយៗ និងបន្ទាប់មក រៀបចំគម្រោងកម្មវិធីសកម្មភាពទីផ្សារមួយសមស្របចំពោះចំណែកទីផ្សារដែលបានដៅទុក។
ប្រសិទ្ធភាពនៃការកាត់ចំណែកទីផ្សារៈ
ការកាត់ចំណែកទីផ្សារដោយប្រុងប្រយ័ត្នអាចជួយក្រុមហ៊ុនបង្កើនឳកាសក្នុងការធ្វើសកម្មភាពទីផ្សារកាន់តែច្រើនដូចជា៖
- ការជ្រៀតចូលទីផ្សារ
- ការអភិវឌ្ឍផលិតផល
- ការអភិវឌ្ឍទីផ្សារ
- ការពង្រីកទូលាយ
ការកំណត់ជំហរទីផ្សារគោលដៅៈ សំដៅលើការបង្កើតរូបារម្មណ៌នៃផលិតផលតែមួយគត់ដែលមានប្រៀបជាងផលិតផលរបស់គូប្រកួតប្រជែងក្នុងសតិអារម្មណ៌របស់អតិថិជន។
ជំហានក្នុងផែនការកំណត់ជំហរៈ
១. កំណត់ចំណែកជាក់លាក់ក្នុងទីផ្សារ
២. សម្រេចចិត្តថាចំណែកណាដែលជាទីផ្សារគោលដៅរបស់អង្គភាពខ្លួន
៣. យល់ពីផលិតផលអ្វីដែលអ្នកប្រើប្រាស់គោលដៅមានសង្ឃឹមនិងជឿជាក់
៤. បង្កើតនិងផ្គត់ផ្គង់ផលិតផលដែលឆ្លើយតបបានទៅនឹងតម្រូវការ នឹងការសង្ឃឹមទាំងនោះ
៥. វាយតម្លៃជំហរ និងរូបារម្មណ៌របស់អតិថិជនគោលដៅចំពោះផលិតផលរបស់ខ្លួនធៀបនឹងផលិតផលគូប្រជែង។
វិធីសាស្ត្រកំណត់ជំហរទីផ្សារគោលដៅៈ
១. បង្ហាញលក្ខណៈនៃផលិតផល
២. បង្ហាញថ្លៃនិងគុណភាព
៣. បង្ហាញវិធីប្រើប្រាស់ឬអនុវត្ត
៤. ប្រាប់ប្រភេទអ្នកប្រើប្រាស់ផលិតផល
៥. បង្ហាញភាពមានប្រៀប
បរិយាកាសសកម្មភាពទីផ្សារៈ គឺជាកម្លាំងខាងក្រៅ ដែលមានឥទ្ធិពលផ្ទាល់ ឬប្រយោលទៅលើការទទួលបានចំណូលទុនឬមុខចូល និងការបង្កើតលទ្ធផលឬប្រតិបត្តិការឬមុខចេញ។
បរិយាកាសមីក្រូសកម្មភាពទីផ្សារៈ គេត្រួតពិនិត្យពិចារណាលើ៖
១. ការប្រកួតប្រជែង
២. អតិថិជន
៣. អន្ដរការី
បរិយាកាសម៉ាក្រូសកម្មភាពទីផ្សារៈ
១. បរិយាកាសប្រជាសាស្ត្រ
២. បរិយាកាសសេដ្ឋកិច្ចទូទៅៈ ការផ្លាស់ប្ដូរចំណូលរបស់អ្នកប្រើប្រាស់ អតិផរណា ភាពទ្រឹងនៃសេដ្ឋកិច្ចឬការធ្លាក់ចុះនៃសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច។
៣. គោលនយោបាយនិងច្បាប់របស់រដ្ឋាភិបាល
៤. បរិយាកាសនយោបាយ
៥. បរិយាកាសសង្គមនិងវប្បធម៌
៦. បរិយាកាសបច្ចេកវិទ្យា។
បញ្ចូលដោយៈ ហយ ភារិន
No comments:
Post a Comment