Wednesday, April 4, 2012

មេរៀនទី១ សារៈសំខាន់នៃ​ក្របខ័ណ្ឌទីផ្សារ

តើអ្វីខ្លះដែល​អាច​លក់​បាន?
ក្នុង​ក្របខ័ណ្ឌទីផ្សារ អ្វីៗទាំងអស់​ត្រូវ​បាន​ផ្ដល់​ដើម្បីបំពេញ​តម្រូវការ និង​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន។ នោះ​គឺ​ជា​ផលិតផល។ ផលិតផល​អាច​ជា ទំនិញ គំនិត ឬសេវា។
សកម្មភាពទីផ្សារគឺជាអ្វី?
សកម្មភាពទីផ្សារ គឹជា​សកម្មភាព​ទាំងឡាយ​ដែល​ស្ដែង​ឡើង​ដោយ​បុគ្គល អង្គភាព​អាជីវកម្ម ឬអង្គភាព​មិន​យក​ប្រាក់​ចំណេញ ដើម្បីបំពេញ​តម្រូវការ និង​ចំណង់​ចំណូលចិត្ត​អតិថិជន​តាមរយៈការ​ដោះដូរ​ទៅវិញ​ទៅមក​ដោយ​សេរី​នូវ​អ្វី​ដែល​មាន​ប្រយោជន៌​មាន​តម្លៃ។
គោលដៅ
សកម្មភាព​ទីផ្សារ​មាន​គោលដៅ​ធ្វើ​យ៉ាង​ណា​ឲ្យមាន​ការលក់​ទំនិញ គំនិត ឬសេវាកម្ម​ឲ្យ​បាន​ច្រើន​បំផុត និងទទួល​បាន​ប្រាក់​ចំណេញ​អតិបរមា។
ផលិតផល​មួយ​មាន​តម្លៃខ្ពស់​បំផុត កាលណាផលិតផល​នោះមាន​ប្រយោជន៌ ៧ចំណុច​៖
១.​ ផលប្រយោជន៌ប្រើប្រាស់
២.​ ផលប្រយោជន៌ទម្រង់
៣.​ ផលប្រយោជន៌ទីកន្លែង
៤.​ ផលប្រយោជន៌ពេលវេលា
៥.​ ផលប្រយោជន៌ព័ត៌មាន
៦.​ ផលប្រយោជន៌រូបារម្មណ៌
៧.​ ផលប្រយោជន៌កម្មសិទ្ធ
មុខងាររបស់សកម្មភាពទីផ្សារ៖
 ១.​ មុខងារដោះដូរ
២. មុខងារចែកចាយ
៣. មុខងារសម្របសម្រួល
៤. មុខងារប្រមូលព័ត៌មានអំពីទីផ្សារ
៥.​ មុខងារឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​សង្គម
ធាតុសំខាន់ៗនៃគោលគំនិត​សកម្មភាពទីផ្សារ៖
១. ការកំណត់​តម្រូវការ
២. ការបង្កើតផលិតផល និងការលក់
៣. ការចំណេញ​រយៈពេលវែង
 ការវិវត្តនៃសកម្មភាពទីផ្សារៈ ជាទូទៅ សកម្មភាពទីផ្សារតែង​វិវត្ត​ឆ្លងកាត់​ដំណាក់​កាល៣គឺ៖
១. ដំណាក់កាលបែរឆ្ពោះ​ទៅរកផលិតកម្ម
២. ដំណាក់កាល​បែរ​ឆ្ពោះទៅរកការលក់
៣. ដំណាក់កាល​បែរឆ្ពោះទៅរកការស្រាវជ្រាវទីផ្សារ
យុទ្ធសាស្ត្រ​សកម្មភាពទីផ្សារ
យុទ្ធសាស្ត្រសកម្មភាពទីផ្សាររបស់​ក្រុមហ៊ុនអាជីវកម្មមួយ គឺការកំណត់​សកម្មភាព​ចម្បង​ជុំវិញ​គោល​គំនិត​ជាគន្លឹះ​អំពីការបំពេញ​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន ដោយ​ត្រូវ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់លើ​ការប្រើ​ប្រាស់​ធនធាន​ដែល​មាន​របស់​ក្រុម​ហ៊ុន​អាជីវកម្ម ដើម្បី​បង្កើន​ការ​លក់​និង​ដណ្ដើម​បាន​ប្រៀប​ឈ្នះ​នៅ​លើ​ទីផ្សារ​ចម្រុះ​ដ៏​ទូលំទូលាយ។

យុទ្ធសាស្ត្រ​សកម្មភាព​ទីផ្សារ​តម្រូវឲ្យ​មាន​ការ​បំពេញ​សកម្មភាព​ចំបង២គឺៈ
១. ការកំណត់ទីផ្សារ​គោលដៅៈ គឺការ​កំណត់​ក្រុម​អតិថិជន​ដែល​ក្រុម​ហ៊ុន​នឹង​សម្រេច​ទៅរក។
២. ការបំពេញ​សកម្មភាព​ទីផ្សារ​ចម្រុះ៖​ គឺ​សកម្មភាព​ដែល​ឆ្លើយ​តប​ចំពោះ​តម្រូវការ​របស់​ក្រុម​អតិថិជន​គោលដៅ។​

សកម្មភាព​ទីផ្សារ​ចម្រុះ​មាន​ដូចជាៈ (The 4 P's)
១. ការកំណត់​ផលិតផល (Product)
២. ការចែកចាយ (Placement)
៣. ការកំណត់​ថ្លៃ (Price)
៤. ការផ្សព្វផ្សាយ (Promotion)

1 comment:

  1. ពាក្យថា ប្រយោជន៍ និង ប្រយោជន៌ តើពាក្យមួយណាត្រឹមត្រូវ?

    ReplyDelete