Friday, April 20, 2012

មេរៀនទី៧ រូបិយវត្ថុនិងហិរញ្ញប្បទាន

និយមន័យ​ច្បាប់​អន្ដរជាតិ
ច្បាប់អន្ដរជាតិ គឺ​ជា​ច្បាប់​ដែល​គ្រប់​គ្រងទំនាក់​ទំនង​ស្រប​ច្បាប់​រវាង​រដ្ឋ​និង​បុគ្គល​អន្តរជាតិ​ដ៏ទៃ​ទៀត។

និយមន័យ​រដ្ឋ​តាម​ច្បាប់​អន្តរជាតិ
តាម​ច្បាប់​អន្តរជាតិ​រដ្ឋ​មួយ​ត្រូវ​មាន៖
·         ទឹក​ដី
·         ប្រជាជន
·         រដ្ឋាភិបាល
·         អធិបតេយ្យ​ភាព ឬ​សមត្ថភាព​ដើម្បី​មាន​ទំនាក់ទំនង​អន្តរជាតិ​ដោយ​ឯករាជ្យ

រដ្ឋនិង​រដ្ឋាភិបាល
រដ្ឋ​សំដៅ​លើ​ប្រទេស ឬ​រដ្ឋា​ភិបាល​នៃ​ប្រទេស​នោះ។

រដ្ឋ​និង​រដ្ឋាភិបាល​មិន​មែន​ជា​របស់​តែ​មួយ​ទេ។ រដ្ឋាភិបាល​គ្រាន់​តែ​ជា​តួអង្គ​ដែល​បំពេញ​មុខ​នាទី​ជួស​មុខ​ឲ្យរដ្ឋ​តែ​ប៉ុណ្ណោះ។

ប្រជាជាតិ
ប្រជាជាតិ ឬ​ហៅ​ថា​ជាតិ​សំដៅ​លើ​ប្រទេស​មួយ​ជា​ពេសេស​គិត​ទោ​ដល់​ប្រជាជន​ចំនួន​ធំ​ដែល​កំពុង​រស់​នៅ​ក្នុង​ទី​តាំង​មួយ​មាន​រដ្ឋាភិបាល ភាសា​ ទំនៀម​ទម្លាប់​ប្រពៃណី ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ផ្ទាល់​។

រដ្ឋនិង​ប្រជាជាតិ
ប្រជាជាតិ​មួយ​អាច​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​រដ្ឋ​ ទោះ​បី​ប្រជាជាតិ​នោះ​មិន​មែន​ជា​រដ្ឋ​ក៏ដោយ។

អង្គ​មួយ​ជា​រដ្ឋ ឬ​មិន​មែន​រដ្ឋ គឺ​ជា​ការ​និយាយ​អំពី​ទំនាក់​ទំនង​ស្រប​ច្បាប់​រវាង​រដ្ឋ​មួយ​ជាមួយ​រដ្ឋ​ដ៏ទៃ​ទៀត។ តាម​ការ​អនុវត្ត​កន្លង​មក ទំនាក់​ទំនង​អាច​កើត​មាន​បាន​អាស្រ័យ​លើ​ការ​ទទួល​ស្គាល់​ភាព​ជា​រដ្ឋ​រវាង​គ្នា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ នេះមាន​ន័យ​ថា រដ្ឋ​ខ្លះ​អាច​មិន​ទទួល​ស្គាល់ភាព​ជា​រដ្ឋនៃ រដ្ឋ ដ៏ទៃ​ទៀតបាន។ ជា​លទ្ធ​ផល​រដ្ឋ​ទាំង​នោះ​មិន​អាច​បង្កើត​ទំនាក់​ទំនង​ស្រប​ច្បាប់​ជាមួយ​គ្នា​ក្នុង​ឋានៈ​ជា​រដ្ឋ​បាន​ឡើយ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិជា​អ្វី?
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា អាយ​អឹម​អែហ្វ (IMF) គឺ​ជា​អង្គ​ការ​មួយ​ដែល​មាន​សមាជិក ១៨៧​ប្រទេស​ធ្វើការ​ដើម្បី​រក្សារ​សហ​ប្រតិបត្តិការ​រូបិយវត្ថុ​ពិភព​លោក រៀប​ចំ​ស្ថេរភាព​ហិរញ្ញ​វត្ថុ សម្រប​សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ លើក​កម្ពស់​ភាព​មាន​ការ​ងារធ្វើ និង​និរន្តភាព​នៃ​ការ​លូត​លាស់​សេដ្ឋ​កិច្ច និង​កាត់​បន្ថយភាពក្រី​ក្រី​ដែល​មាន​នៅ​ទូទាំង​ពិភពលោក។

ប្រវត្តិ​កំណើត​ស្ថាប័ន
ងង្គសន្និសីទ​ រយៈពេល​២២ថ្ងៃ (១ដល់​២២ កក្កដា ឆ្នាំ​១៩៤៤) បាន​ព្រមព្រៀង​បង្កើត​ធនាគារ​អន្តរជាតិ​សម្រាប់​ការ​កសាង​ឡើង​វិញ និង​ការ​អភិវឌ្ឍ​ដែល​បច្ចុប្បន្ន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ធនាគារ​ពីភពលោក កិច្ច​ព្រម​ព្រៀង​ទូទៅ​លើ​ពន្ធ​គយ​ និង​មូលនិធិ​រូបិយវត្ថុអន្តរជាតិ

លទ្ធផល​នៃ​អង្គ​សន្និ​សីទ គឺ​ការ​បង្កើត​បាន ការ​គ្រប់​គ្រង​អត្រា​ប្ដូរ​បា្រក់​តាម​ប្រព័ន្ធ​ប៊្រីតុន​វូដស៌ (Bretton Woods) ដែល​បាន​អនុវត្ត​រហូត​ដល់​ដើម​ទសវត្ស​រ៌​ឆ្នាំ ១៩៧០។ ការ​គ្រប់​គ្រង​អត្រា​ប្ដូរ​បា្រក់​តាម​ប្រព័ន្ធ​ប្រ៊ីតុនវូដស៌ មាន​លក្ខណៈ​សម្គាល់​បួន​យ៉ាង​ដូច​ខាង​ក្រោម៖
1.    ការ​ប្ដូរ​ប្រាក់​តាម​របប​អត្រា​ចង​ភ្ជាប់មួយ​ប្រភេទ​ដែល​ជា​បន្សំ​រវាង​អត្រា​ប្ដូរ​ប្រាក់​សេរី​និង​អត្រា​ប្ដូរ​បា្រក់​ថេរមិន​អាច​ប្ដូរ​បាន
2.    មាន​ប្រព័នធានា​សម្រាប់​ការ​ផ្គត់​ផ្គង់​រូបិយវត្ថុ​បម្រុង​ដោយ​គ្រប់​គ្រាន់
3.    មាន​បម្រាម​ចំពោះ​ការ​រើសអើង​រូបិយវត្ថុ ឬ​និយតកម្ម​ក្នុង​ការ​ប្ដូរ​ប្រាក់​ដើម្បី​ចៀស​វាង​ប្រភេទ​សង្គ្រាម​សេដ្ឋកិច្ច​ដែល​បាន​កើត​មាន​ឡើង​ពី​ទសវត្សរ៌​ឆ្នាំ​១៩៣០
4.    គឺ​ជា​វេទិកា​សម្រាប់​សហប្រតិបត្តិការ​អន្តរជាតិ​អំពី​បញ្ហារូបិយវត្ថុ

ក្រោយ​ពី​មាន​ការ​ផ្លាស់​ប្ដូរ​របៀ​គ្រប់​គ្រង​អត្រាប្ដូរ​បា្រក់​តាម​ប្រព័ន្ធ​ប្រ៊ីតុនវូដស៌ ដើម​ទសវត្សរ៌​ឆ្នាំ​៧០ មូល​និធិអន្តរជាតិ​ប្ដូរ​ទិស​ដៅ​ការ​ងារ​របស់​ខ្លួន ដោយ​ផ្ដោត​សំខាន់​លើ​ការ​ងារ​ទ្រទ្រង់​ហិរញ្ញវត្ថុ ដែល​ឧបត្ថម្ភ​ជា​ប្រាក់​កម្ចី​ដល់​បណ្ដា​ប្រទេស​សមាជិក​ដែល​មាន​បញ្ហា​ក្នុង​ការ​ទូទាត់​ថ្លៃ​ទំនិញ​ដោយ​ទិញ​ពី​បណ្ដា​ប្រទេស​នានា ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​ឲ្យ​បាត់​ស្ថេរភាព​រូបិយវត្ថុ​និង​ផ្ដល់​ការ​ឧបត្ថម្ភ​សម្រាប់​ជញ្ជីង​ទូទាត់​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍ។

ភារកិច្ច​ចម្បង
ភារកិច្ច​ចម្បង​ និង​ជា​ការ​ទទួល​ខុស​ត្រូវ​សំខាន់​បំផុត​របស់​អាយ​អឹម​អែហ្វ គឺ​ត្រូវ​ផ្ដល់​កម្ចី​ដល់​បណ្ដា​ប្រ​ទេស​ជា​សមាជិក​ទាំង​ឡាយ​ដែល​ជួប​វិបត្តិ​អតុល្យភាព​ក្នុង​ការ​ចំណាយ។

រចនាសម្ព័ន្ធ​គ្រ​ប់​គ្រង​និង​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​
រចនា​សម្ព័ន​គ្រប់​គ្រង​របស់​អាយ​អឹមអែហ្វ
1.    ក្រុមប្រឹក្សាអភិបាលៈ គឺ​ជា​អង្គភាព​ខ្ពស់​បំផុត​របស់​អាយ​អឹម​អែហ្វ​សម្រាប់​ការ​ធ្វើ​សេចក្ដី​សម្រេច។
2.    ក្រុម​ប្រឹក្សា​ប្រតិបត្តិៈ មាន​សមាជិក​២៤​រូប​ដែល​មាន​ភារៈមើល​ការ​ខុស​ត្រុវ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​របស់​អាយអឹមអែហ្វ។
3.    នាយក​គ្រប់គ្រងៈ ជា​អ្នក​នាំ​មុខ​បុគ្គលិក​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ប្រតិបត្តិ។

ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​អាយ​អឹម​អែហ្វ
·         ឃ្លាំ​មើល​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​សមាជិក ដើម្បី​ដាស់​តឿន​ឲ្យ​ស្វែង​រក​និង​ពង្រីក​ចំណេះដឹង​និង​បទពិសោធ និង​ដើម្បី​ផ្ដល់​ការ​ណែនាំ​ខាង​គោល​នយោបាយ
·         ផ្ដល់​ប្រាក​កម្ចី​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​ដែល​ស្ថិត​ក្នុង​ការ​លំបាក ព្រម​ទាំង​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស និង​ការ​បណ្ដុះ​បណ្ដាល​ដើម្បី​ជួយ​កែ​លម្អ​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច
·         ធើ្វការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជម្រុញ​ការ​រីក​លូត​លាស់ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយ​ក៏មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម ឬ​អង្គការ​ដែល​ផ្ដល់​ដំបូន្មាន សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដើម្បី​ការ​ផ្សារ​ប្រចាំ​ថ្ងៃ​ផង​ដែរ

ជំនួយ​បច្ចេក​ទេស និង​ហិរញ្ញ​ប្បទាន
អង្គការ​អាយអឹម​អែហ្វ​កំពុង​ធ្វើ​ការ​ងារ​លើ​វិស័យ​នាំ​មុខ​សំខាន់ៗ​ជាច្រើន​ ដើម្បី​ជួយ​ប្រទេស​ជា​សមាជិក​ក្នុង​ការ​ប្រយុទ្ធ​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភពលោក។

ជំនួយ​ផ្នែក​បច្ចេកទេស
ផ្ដល់​ដំបូន្មាន​ផ្នែក​គោលនយោបាយ​ទៅ​កាន់​ប្រទេស​និង​តំបន់​ទាំង​ឡាយ។

ហិរញ្ញ​ប្បទាន
·         ផ្ដល់កម្ចី​ដល់​ប្រទេស​ជា​សមាជិក​ដែល​មាន​កង្វល់​ដោយ​បញ្ហា​ចំណាយ​អន្តរជាតិ ហើយ​មិន​អាច​រក​ថវិកា​ឲបាន​គ្រប់​គ្រាន់​តាម​លក្ខខណ្ឌ​ដែល​មាន
·         ជំនួយ​ផ្នែក​ថវិកា​ត្រូវ​បាន​កំណត់​ដើម្បី​ជួយ​ប្រទេស​ទាំងនោះ​ឲរក្សា​បាន​នូវ​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​តាម​រយៈ​ការ​កសាង​ឡើ​ង​វិញ​នូវ​ទុន​បម្រុង​អន្ដរជាតិ ការរក្សា​លំនឹង​រូបិយប័ណ្ណ និង​ការ​ចំណាយ​ក្នុង​កា​រនាំ​ចូល
·         ផ្ដល់​កម្ចី​សម្បទាន​ដល់​ប្រទេស​ដែល​មាន​ចំណូល​ទាប ដើម្បី​ជួ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និ​ងកាត់​បន្ថយ​ភាព​ក្រី​ក្រ

1 comment: